Ven. Rakkhitakusalo Kimminh Lam Attended the Community Languages Multicultural Grants Information Session

Community Languages Multicultural Grants (CLMG) Information Session, Theo Notaras Multicultural Centre, Canberra, 16 December 2019.

ព្រះតេជព្រះគុណ រក្ខិតកុសលោ លឹម វុឌ្ឍី ព្រះគ្រូចៅអធិការវត្តសិរីជុំ បានទទួលនិមន្តចូលរួម ក្នុងកម្មវិធីផ្ដល់ព័ត៌មាន ស្ដីពីប្រាក់ជំនួយពហុវប្បធម៌ភាសាសហគមន៍ (CLMG) ដែលរៀបចំដោយក្រសួងមហាផ្ទៃ នៅមជ្ឍមណ្ឌលពហុវប្បធម៌ The Theo Notaras, រដ្ឋធានីកង់បេរ៉ា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៩ ។

រដ្ឋាភិបាលអូស្ត្រាលី ផ្ដល់ប្រាក់ជំនួយចំនួន ១០ លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល ២ ឆ្នាំ ចំពោះសាលារៀនភាសាសហគមន៍ ដែលមិនរកប្រាក់កម្រៃ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ នៅក្នុងប្រទេសអូស្ត្រាលី ដើម្បីជួយសិស្សឲ្យសិក្សា និងប្រើប្រាស់ភាពដទៃមួយទៀតបាន និងភ្ជាប់ទំនាក់ទំនងយុវជនអូស្ត្រាលី ទៅនឹងភាសានិងវប្បធម៌នៃដូនតារបស់ពួកគេ ។ សាលារៀនភាសាសហគមន៍ ដើរតួកាន់តែសំខាន់ឡើង ក្នុងការជួយកសាងនូវសហគមន៍ដ៏ខ្លាំងមួយ និងពង្រឹងសិនិទ្ធពលសង្គម តាមរយៈការបង្រៀនភាសា និងការស្វែងយល់វប្បធម៌ ។

កម្មវិធីប្រាក់ជំនួយពហុវប្បធម៌ភាសាសហគមន៍មានគោលបំណង៖

  • គាំទ្រដល់ការថែរក្សា ការអភិវឌ្ឍន៍ និងការទទួលបានចំណេះខាងភាសាក្រៅពីអង់គ្លេស
  • ភ្ជាប់យុវជនអូស្ត្រាលីទៅនឹងភាសានិងវប្បធម៌នៃសហគមន៍របស់ពួកគេ
  • លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌មួយទៅវប្បធម៌មួយ និងការគោរពវប្បធម៌ចំរុះ

វាជាកិត្តិយសសម្រាប់ព្រះតេជព្រះគុណ រក្ខិតកុសលោ លឹម វុឌ្ឍី ត្រូវបានក្រសួងមហាផ្ទៃនិមន្តឲ្យចូលរួមក្នុងកម្មវិធីព័ត៌មាននេះ ដែលតំណាងឲ្យសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី ក្នុងចំណោមសហគមន៍ជាច្រើននៅប្រទេសអូស្ត្រាលី ។ វាគឺជាឱកាសដ៏ល្អមួយដើម្បីទទួលបានចំណេះដឹងអំពីជំនួយនិងព័ត៌មានដែលពាក់ព័ន្ធ ។

កម្មវិធីប្រាក់ជំនួយបើកទទួលពាក្យសុំចាប់ពីថ្ងៃទី ១៦ ធ្នូ ២០១៩ ដល់ថ្ងៃទី ១៧ កុម្ភៈ ២០១៩ ។

----------

Ven. Rakkhitakusalo Kimminh Lam, abbot of Wat Sereychum, had been invited to attend the Community Languages Multicultural Grants (CLMG) Information Session organised by the Department of Home Affairs at The Theo Notaras Multicultural Centre, Canberra, on 16 December 2019.

The Australian Government announced $10 million over 2 years for not-for-profit community language schools legally registered in Australia to help students learn and use another other languages and connect young Australians to languages and cultures of their ancestors. Community language schools play an increasingly important role in helping to build strong communities and strengthen social cohesion through language tuition and cultural understanding.

The Community Language Multicultural Grants Program aims to:

  • support the maintenance, development and acquisition of languages other than English
  • connect young Australians to the languages and cultures of their community
  • enhance cross-cultural awareness and respect for cultural diversity

It is such an honour for Ven. Rakkhitakusalo Kimminh Lam to be invited by the Department of Home Affairs to attend this information session as a representative of Cambodian community in Australia among many other communities in Australia. It is a great opportunity to get the knowledge of the grants and related information.

The grants are open for application from 16 December 2019 to 17 February 2019.

No comments

Theme images by Flashworks. Powered by Blogger.